• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងឃុំចំប៉ីទទួលអំណោយមនុស្សធម៌ពីអនុខាសាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ

នាថ្ងៃចន្ទ ទី២៥ ខែ កក្កដា ឆ្នាំ២០២២ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ ដឹកនាំដោយលោក កឹម បូណា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦គ្រួសារ រស់នៅក្នុងឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។   អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖

– អង្ករ២០គីឡូក្រាម  ទឹកត្រី១យួរ    ទឹកស៊ីអ៊ីវ១យួរ និង  ថវិកាមួយចំនួនផងដែរ