• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមកពីឃុំចំនួន៤ នៃស្រុកកំពង់ត្រាច ទទួលអំណោយមនុស្សធម៌

នាថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ជួន សុភា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៤៣ គ្រួសារ ដែលតម្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះ១៤ថ្ងៃ មកពីឃុំចំនួន៤ នៃស្រុកកំពង់ត្រាច ខេត្តកំពត ។ ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខា បានអំពាវនាវដល់ប្រជាជនត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង និងម៉ាស១ប្រអប់ ៕