• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះនៅក្រុងកំពត ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តកំពត ៖  នារសៀលថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកលាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៦គ្រួសារ មកពីសង្កាត់ចំនួនពីរស្ថិតក្នុងក្រុងកំពត ខេត្តកំពត ។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹក ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ  មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យខិតខំថែរក្សាសុខភាពប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម  មី១កេស ត្រីខ៥កំប៉ុង ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ក្រមា១ និងថវិកាមួយចំនួនផងដែរ៕