• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារទុរគតជនពីរនាក់ប្តីប្រពន្ធទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខានិងសហការី ដោយមានការចូលរួមពី លោក កាន់ ប៊ុនថុល ប្រធានការិយាល័យទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិសាលាខេត្តបាត់ដំបង មន្រ្តីអនុសាខាស្រុកសំឡូត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន គ្រួសារទុរគតពីរនាក់ប្តីប្រពន្ធ រស់នៅ ភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ គ្រួសារខាងលើនេះមានប្រពន្ធឈ្មោះ សូត្រ ខឿន អាយុ ៦០ឆ្នាំ មានជំងឺប្រចាំកាយស្លាប់មួយជំហៀងខ្លួន និងប្តីឈ្មោះ ហេន ម៉េងអ៉ី អាយុ ៧០ឆ្នាំ ធ្វើចំការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំណែកឯកូនៗ សុទ្ធតែមានគ្រួសារ និងបែកផ្ទះរៀងៗខ្លួន ។

សូមបញ្ជាក់ថា អំណោយដែលសាខាផ្តល់ជូនរួមមាន ៖ អង្ក ១៥០គីឡូក្រាម,មី៤កេស,ទឹកត្រី៤យូ,ទឹកស៊ីអ៊ីវ ៤យូរ ត្រីខ ៤យួនិងថវិកា១លានរៀល ដោយឡែកថវិការបស់អនុសាខាស្រុកឧបត្ថម្ភបន្ថែមរួមមាន អង្ក ៥០គីឡូក្រាម,ទឹកត្រី១យួរ,ទឹកកស៊ីអ៊ីវ១យួរ,ទឹកបរិសុទ្ធ១កេស,សារុង១ ក្រមា១,ត្រីខ២យួរ និងថវិកា៤០ម៉ឺនរៀលផងដែរ ៕