• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

គ្រួសារដែលប្រសូត្របានកូនភ្លោះបីនាក់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រ​ក​ ៖​ នៅល្ងាចថ្ងៃទី ១៨​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា​ និងសម្ភារៈប្រើប្រាស់មួយចំនួន​ ក្នុងឱកាសចុះសួរសុខទុក្ខ​ អ្នកស្រី​ ហេង​ ស្រីមុំ​ អាយុ​ ៣៣​ឆ្នាំ​ មកពីភូមិសន្ធា​ ឃុំចេក​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ ដែលទើបប្រសូត្រដោយការវះកាត់បានកូនភ្លោះ​ ៣នាក់​ កំពុងសម្រាក​ថែទាំសុខភាព​នៅមន្ទីរពេទ្យបង្អែក​រាជធានីភ្នំពេញ​ ផ្នែកសម្ភព​និងរោគស្ត្រី។​ ពេលនេះម្តាយមាន​សុខភាពល្អប្រសើរ​ រីឯទារកភ្លោះទាំង​ ៣នាក់​ (ប្រុស​ ២​នាក់​ ស្រី​ ១នាក់)​ កំពុងស្ថិតក្នុងការចិញ្ចឹម​ថែទាំយ៉ាងយក​ចិត្តទុកដាក់​ពីគ្រូពេទ្យជំនាញ​ នៅមន្ទីរពេទ្យកុមារជាតិ។

ក្នុងឱកាសចុះ​សួរសុខទុក្ខនោះ លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​ស្តីទី​ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​នូវការសួរ​សុខទុក្ខ​ និងលើកទឹកចិត្ត ចំពោះអ្នកស្រី​ ហេង​ ស្រីមុំ​ និងស្វាមី ព្រមទាំងផ្តាំផ្ញើ​ឱ្យខិតខំបំប៉នសុខភាព​ឱ្យបានល្អ​ បរិភោគអាហារ​មានជីរជាតិ​ មានអនាម័យ​ស្អាតក្នុង​ការថែទាំកូន និង​អនុវត្តតាម​ការណែនាំ​របស់គ្រូពេទ្យ​។​ ជាមួយគ្នានោះ​ លោកជំទាវ​ ក៏បានសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​មួយចំនួន​ ជូនអ្នកទើប​សម្រាលកូន​ និងអ្នករលូតកូន​ ដែលកំពុងសម្រាក​ក្នុងបន្ទប់ជាមួយ​គ្នានោះដែរ។

អ្នកស្រី​ ហេង​ ស្រីមុំ​ និងស្វាមី​ ដែលជាអ្នកលក់​មីឆា​និងជាងជួសជុល​រថយន្ត ​មានក្តីរំភើប​ឥតឧបមា​ និងដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា ដោយយកចិត្តទុកដាក់​ គិតគូរទាន់​ពេលវេលា​​ ជួយសម្រាល​ទុក្ខលំបាក​ ផ្តល់កម្លាំងចិត្ត​ និងភាពកក់ក្តៅ​ដល់ប្រជាពលរដ្ឋ​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយ​អ្វីឡើយ​។