• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

គ្រួសារដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅស្រុកសាលាក្រៅទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមខ្នងផ្ទះចំនួន ១២៥ គ្រួសារ នៅក្នុងភូមិ ផ្សារព្រំត្បូង ភូមិ ផ្សារព្រំជើង ភូមិ អូរកម្មករ និង ភូមិ អូរឈើក្រំ  ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។  លោកជំទាវ បានណែនាំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំអោយមានការបាក់ទឹកចិត្ត ត្រូវថែទាំសុខភាពអោយបានល្អ អនាម័យខ្ពស់ និងត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ កុំអោយមានបន្តឆ្លងចូលក្នុងសហគមន៍របស់បងប្អូន។

អំណោយដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ពងទា១ថាស ៕