• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅឃុំជ្រោយប្រស់ ស្រុកកោះកុងទទួលអំណោយ

ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១   លោកស្រី អ៊ិន សុភី អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់អនុសាខាផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៦ខ្នងផ្ទះ  ស្មើនឹង៧គ្រួសារ ស្ថិត  ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ សម្ភារៈដែលអនុសាខាផ្តល់ជូនក្នុងមួយៗគ្រួសារទទួលបាន៖ អង្ករ២៥គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ១ដប ស្ករស ១គក្រ មី១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ២យួរ និងត្រីខកំប៉ុង១ឡូ ។

ដោយឡែកក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដប្រចាំមណ្ឌលវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ទទួលបានទឹកសុទ្ធ២០យួរផងដែរ ។