• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/4
2/4
3/4
4/4

គ្រួសារជនពិការមានជីវភាពខ្វះខាតទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ចំនួន៣គ្រឿង ជូនជនពិការ ៣នាក់ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ឈឿង ឈុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

២- ឈ្មោះ អ៊ីម ថោង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

៣- ឈ្មោះ ភី សុផា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខាបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្រុស ប្អូនប្រុសទាំង៣នាក់ ដែលបានរងគ្រោះនូវជំងឺនេះ លោកនាយកបានបន្តទៀតថាក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកចោលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនៅកណ្ដោយកណ្ដែងឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនម្នាក់ៗមាន៖
– សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៥ម៉ឺនរៀល ។

– អង្គការមេត្តាករុណាខេត្តសៀមរាប៖ រទេះជនពិការ១គ្រឿង