• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារជនពិការនៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ ជនពិការចំនួន១គ្រួសារស្ថិតនៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ២៥គ.ក មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងអាវ ៥) និងថវិកាចំនួន១០០,០០០រៀល។ បន្ថែមពីនេះឯកឧត្តម ឧកញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន១០០,០០០រៀល។