• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារចាស់ជរានិងកុមារកំព្រារស់នៅក្នុងសង្កាត់កំពង់បាយក្រុងកំពតទទួលអំណោយមនុស្សធម៌

នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះលោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារចាស់ជរា និងកុមារកំព្រា ដែលមានជីវភាពខ្វះខាត ចំនួន៦គ្រួសារ រស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម  មី១កេស  ត្រីខ១០កំប៉ុង  ទឹកត្រី២ដបទឹកស៊ីអ៊ីវ១យួរ   ថវិកាមួយចំនួនផងដែរ