• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារចាស់ជរាទទួលបានគ្រឿងឧបភោគបរិភោគ និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ

ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំកណ្តោលបាននាំយកអំណោយ មនុស្សធម៌ផ្តល់ជូន និងសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ដល់គ្រួសារចាស់ជរា ងាយរងគ្រោះ ចំនួន២០គ្រួសារ រស់នៅ ភូមិព្រលាន ភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ សម្ភារដែលអនុសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។