• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះ នៅស្រុកស្វាយជ្រំខេត្តស្វាយរៀងបានទទួលអំណោយមនុស្សធម៌

លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរី ទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ(ចាស់ជរាគ្មានទីពឹង ២២ គ្រួសារ ជនពិការ ៣ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ២ នាក់ ស្រ្តីមេម៉ាយ ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១២ គ្រួសារ)ក្នុងស្រុកស្វាយជ្រំ មកពី ឃុំដូនស ១៥ គ្រួសារ

ឃុំធ្លក ១៣ គ្រួសារ និងឃុំពោធិរាជ ១៥ គ្រួសារ សរុប ៤៣ គ្រួសារ ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្តេចតែងតែគិតគូដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនូវវិធានការផ្ដល់កិច្ចអន្តរាគមន៍ឆ្លើយតបជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់នៅទូទាំងប្រទេស ដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាពរស់នៅដោយសារជំងឺកូវីដ-១៩ ជាពិសេសជាអាទិភាពយើងត្រូវយកចិត្តទុកដាក់គិតគូចំពោះគ្រួសារចាស់ជរាឥតទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលមានជីវភាពខ្វះខាតជាដើម ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ៤៣ គ្រួសារក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ អាវយឺត ២ ម៉ាស់ ១ និងថវិកា ៤០,០០០រៀល ៕
បន្ទាប់មកលោកជំទាវ និងក្រុមការងារសាខា បានបន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោសារខ្យល់កន្ត្រាក់ចំនួន ៦ គ្រួសារ (ធ្ងន់ ៣ គ្រួសារ មធ្យម ២ គ្រួសារ ស្រាល ១ គ្រួសារ)នៅឃុំអង្គតាសូ ស្វាយអង្គ គោកព្រីង និងឃុំតាសួស ក្នុងស្រុកស្វាយជ្រំ ។ អំណោយដែលបានចែកជូនទាំង ៦ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹក ស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់ គ្រួសាររងគ្រោះស្រាល ១ គ្រួសារទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ ៕ ក្នុងឱកាសនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧត្ថម្ភថវិការបន្ថែមដល់គ្រួសាររងគ្រោះធ្ងន់ ៣ គ្រួសារ ក្នុង ១ គ្រួសារថវិកា ១០០,០០០ រៀល ។