• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

គ្រួសារងាយរងគ្រោះ នៅស្រុកថ្មបាំងខេត្តកោះកុងបានទទួលអំណោយមនុស្សធម៌

ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងសហការី បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣០ គ្រួសារ ស្ថិតនៅ វត្តឯកមន្ត្រីសិរីមង្គលវិបុលសុខ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ។នាឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា

ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

តមកក្រុមការងារបានផ្សព្វផ្សាយ ណែនាំពីវិធីលាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗ ទទួល បាន៖
អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំថវិកា ចំនួន ៥ម៉ឺនរៀល ដូចៗគ្នា។
ដោយឡែកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មីម៉ាម៉ា២កេស ត្រីខ២ឡូ ទឹកសុទ្ធ១កេស និងបច្ច័យដប់ម៉ឺន។