• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះ នៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ ក្រុមគ្រួសារមានជំងឺ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ដែលមានឈ្មោះ លោកស្រី រេង សូនី អាយុ ៥៣ឆ្នាំ មានជំងឺប្រចាំកាយ   លោកយាយ នៅ លី អាយុ ៨៧ឆ្នាំ មានបញ្ហារោគស្ត្រី   លោក ទុំ សារិន អាយុ ៦៨ឆ្នាំ មានជំងឺលើសឈាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋ ទាំង៣គ្រួសារ មកពីភូមិចំនួន២ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។​

ក្នុងឱកាសនោះដែរ លោកស្រី​អនុប្រធាន បានពាំ​នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ​សាខា ជាពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិន​ប្រកាន់​រើស​អើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ​។ លើសពីនេះទៀត លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង៣គ្រួសារ សូមកុំអស់សង្ឃឹម ត្រូវខិតខំ​ថែរក្សា​សុខភាពឲ្យបានល្អ បរិភោគ​អាហារដែលមានជីវជាតិ ផឹកទឹក​ឆ្អិនដែលដាំពុះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិនិត្យសុខភាពនៅមណ្ឌលសុខភាព លេបថ្នាំ​ឲ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ។​

ប្រជាពលរដ្ឋ​ទាំង៣គ្រួសារ មានសេចក្ដីរំភើបក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការសាខា ដែលតែងតែមានចិត្តអាណិតស្រលាញ់ សន្ដោសប្រណី ដល់ប្រជាពលរដ្ឋ​ដែលជួបការលំបាក និងត្រូវការជំនួយជាចាំបាច់ និងសូមជូនពរសម្ដេចប្រធាននិងក្រុមគ្រួសារ ត្រូវជាកូន ចៅៗ ចៅទួត ឲ្យ​ជួបតែសេចក្ដីសុខតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។​

អំណោយ​ដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ​ក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង មី ១កេស​ទឹកដោះគោ​ឆៅ ២យួរ​ ទឹកបរិសុទ្ធ ១កេស ភួយ១ សារុង១​ក្រមា១ ម៉ាស់ចំនួន៣ សាប៊ូលាង ១​ដុំ អាវយឺត១ និងថវិកាសាខាចំនួន ១០០,០០០រៀល។