• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះបំផុតនៅក្រុងស្វាយរៀងទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារ ដែលងាយរងគ្រោះចំនួន៥ គ្រួសារ នៅសង្កាត់ពោធិតាហោ១គ្រួសារ សង្កាត់ចេក ២ គ្រួសារ សង្កាត់ស្វាយតឿ ២ គ្រួសារ ។នៅក្នុងឱកាសនោះដែរលោកណុប ចំរើនបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ ព្រមទាំងបានផ្តាំផ្ញើសូមអោយបងប្អូនទាំងអស់ ថែររក្សាសុខភាព ត្រូវមានអនាម័យល្អ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់ជំងឺឆ្លងនានា ពិសេសមេរោគ កូវីដ១៩ ដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។
ស្បៀង សម្ភារៈ ដែលបានចែកជូនក្នុង ១ គ្រួសារទទួលបាន៖
– អង្ករ ៣០គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកសុីអុីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់(សារុង១ មុង១ ភួយ ១ក្រម៉ា១) និងថវិកា ៥០.០០០រៀល។ និង មានបច្ច័យរបស់ក្រុមការងារអនុសាខា ចូលបុណ្យសពលោក សេក មុន្នី បន្ថែមចំនួន ២៥០.០០០ រៀល ។