• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះបំផុតនៅក្រុងសំរោងទទួលអំណោយមនុស្សធម៌

សាខាកក្រកឧត្តរមានជ័យ៖គ្រួសារទីទ័លក្រចំនួន០៣គ្រួសាររស់នៅភូមិ ក្បាល ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទទួលជំនួយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នារសៀលថ្ងៃច័ន្ទ ០៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងការជួបសំណេះសំណាលសួរសុខទុក្ខដល់ពួកគាត់ក្នុងពេលនោះ លោក ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការសាខា បានពាំនាំនូវការផ្តាំសួរសុខទុក្ខយ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា និងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា

ជាពិសេស សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋមិនដែលភ្លេច។

ចំណែកសម្ភារដែលបានផ្តល់ជូនក្នុង១គ្រួសារៗ រួមមានៈអង្ករ២៥ គីឡូក្រាម,មី ០១កេស, ត្រីខ១០កំប៉ុង,មុង០១,សារុង០១,ភូយ ០១,ក្រមា០១,ទឹកស៊ីអ៊ីវ០១យួរ,អាវយឺត០៥។