• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅស្រុករមាសហែកទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២ លោកកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ១៦៦ គ្រួសារ បន្ថែមទៀត មកពី ១៦ ឃុំក្នុងស្រុករមាសហែក ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុកបានស្នើសុំជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដួវបុណ្យភ្ជំកាន់បិណ្ឌនេះ ។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕