• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅស្រុកមណ្ឌលសីមា ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ គ្រួសារស្ត្រីទើបសម្រាលកូន ជួបការលំបាក សរុប ០៧គ្រួសារ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ សុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ក្រុមការងារបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាព និងការរស់នៅក្នុងបរិបទកូវីដ១៩ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ (៣កុំ ៣ការពារ និង២ចូលរួម) តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គ.ក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកផ្លែឈើស្រស់៦កំប៉ុង ទឹកដោះគោឆៅ១កំប៉ុង ស្ករស ១កញ្ចប់ ទឹកសុទ្ធ១កេស សាប៊ូ២ដុំ ព្រមទាំងថវិកាចំនួន ៨០,០០០ រៀល (ប្រាំបីម៉ឺនរៀល) ដូចៗគ្នាផងដែរ ។