• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅស្រុកកោះញែក ខេត្តមណ្ឌលគីរីទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន ១០១គ្រួសារ ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ ការពារកុំឲ្យឆ្លងជំងឺគ្រុនចាញ់-គ្រុនឈាម ឬជំងឺឆ្លងនានា បរិភោគអាហារដែលមានជីវជាតិ ឲ្យប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់ នឹងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ ទន្ទឹមនឹងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាអនុវត្តបានខ្ជាប់ខ្ជួននូវអនាម័យល្អជៀសវាងពីការឆ្លងមេរោគផ្សេងៗ ជាពិសេសគឺជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ក៏ដូចជាប្រទេសកម្ពុជាផងដែរ និងអនុវត្តតាមវិធីងាយៗតាមការណែនាំរបស់ក្រសួងសុខាភិបាល៖

១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់

២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់ មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។

៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់

៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ

៥.ជៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

៦.សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

ព័ត៌មាន បន្ថែម សូម ទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ។

អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុងអាវយឺត១ ម៉ាសចំនួន៣ សាប៊ូលាងដៃ ១ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ចំនួន ១ផ្ទាំង និងថវិកាមួយចំនួនផងដែរ៕