• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅស្រុកស្រែអំបិល ខេត្តកោះកុងទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៥១ គ្រួសារ ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះ លោកជំទាវ មិថុនា ភូថង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ក្រុមការងារក៏បានធ្វើការ ណែនាំពីវិធីលាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារអប់រំច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ដល់ការលំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលសាខា និងអនុសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗ ទទួល បាន៖អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ សាប៊ូ១ដុំ ព្រមទាំថវិកា ចំនួន ៥ម៉ឺនរៀល ដូចៗគ្នា។