• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅសង្កាត់ចោមចៅទី៣ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវត្តជម្ពូវ័ន  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ  ប្រធានកិត្តិយសអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ  ចាស់ជរា​២០គ្រួសារ ជនពិការ​ ៧គ្រួសារ សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់ចោមចៅទី៣។ នាឱកាសនោះ លោកប្រធានកិត្តិយអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះគ្រប់ប្រភេទ  ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង  ហើយមិនបានដោះស្រាយនោះឡើយ  ។ ជាមួយគ្នានេះ លោកក៏សូមឲ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តនូវវិធានការណ៍ការពារពីការឆ្លងជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖ ៣ការពារ និង  ៣ កុំ  ។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖  អង្ករ២៥គីឡូក្រាម  មី១កេស  ទឹកស៊ីអ៊ីវ១យួរ  ត្រីខ១យួរ ម៉ាស់១ប្រអប់  និងថវិកាចំនួន៣ម៉ឺនរៀល  ៕