• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក លុក ផុស ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ និងសហការី ចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះចំនួន ៣គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ ។ ក្នុងឱកាសនោះ លោក លុក ផុស ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមតិផ្តាំផ្ញើសួសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ជំនឿ សាសនា និន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកណាម្នាក់ចោល។ លោកក៏បានក្រើនរលឹកដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាព ក៏ដូចជាអាជ្ញាធរភូមិឃុំ នៅតែបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្ត វិធានការណ៍ ការពារជំងឺកូវីដ-១៩ តាមការណែនាំ ៣ការពារ និង៣កុំ ព្រោះជំងឺនេះនៅតែបន្តឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើង និងជាសកលផងដែរ។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួរ មុង១ កន្ទេល១ ភួយ១ សារុង១ ក្រមាពោះគោ១ ទឹកបរិសុទ្ធ៣យួរ និងថវិកា ១សែនរៀល។