• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងមានការចូលរួមជាភ្ញៀវកិត្តិយសពី លោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះ ចាស់ជរា ជនពិការ គ្រួសាររស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាលកូនជួបការលំបាក សរុបចំនួន ២៥គ្រួសារ រស់នៅភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែរបានលើកឡើងថា (ទីណាមានទុក្ខលំបាក ទីនោះមានកាបាទក្រហមកម្ពុជា )។

លោកជំទាវប្រធាន ក៏បានបន្តថា សូមបងប្អូន ពុក ម៉ែ ប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវខិតខំបន្ត និងពង្រីកមុខរបរចិញ្ជឹមជីវិតស់នៅប្រចាំថ្ងៃអោយកាន់តែល្អប្រសើរជាងមុន និងបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត អនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ ការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ អាកាសធាតុចុះត្រជាក់ខ្លាំង ជាពិសេសចាស់ជរា និងកុមារតូចៗ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

កម្មវិធីនោះដែរក៏មានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រែអំបិលបានចុះមកពិនិត្យជំងឺជូនបងប្អូន ពុក ម៉ែ ប្រជាពលរដ្ឋនៅទីនោះដោតឥតគិតថ្លៃផងដែរ ។

សម្ភារដែលសាខាបានផ្ដល់ជូនចំនួន ២៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។ ដោយឡែកគ្រួសាររស់នៅជាមួយមេរោគអេដស៍ចំនួន០២នាក់ក្នុងម្នាក់ៗទទួលបានបន្ថែម ស៊ាបូ៤ដុំ និងគ្រួសារស្ត្រីទើបសម្រាលចំនួន០៣នាក់ ក្នុងម្នាក់ទទួលបាន សាប៊ូ៤ដុំ នឹងខោទឹកនោមកូនក្មេង ២០ខោ បន្ថែមពីលើមុខអំណោយផងដែរ ។