• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

គ្រួសារងាយរងគ្រោះនៅឃុំត្រើយស្លា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី សុក ថុល ហេរញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២គ្រួសារ ដែលគ្រួសារក្រីក្រទី១ មានចៅកំព្រា ២នាក់ ត្រូវបានឪពុកម្ដាយស្លាប់ចោលដោយសាជំងឺអេដស៍ ហើយសព្វថ្ងៃកំពុងរស់នៅជាមួយជីដូន និងគ្រួសារក្រីក្រទី២ មានកូនពិការ

ដោយជំងឺខ្សោយសតិបញ្ញា នៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

មានប្រសាសន៍នាឱកាសនោះដែរ លោកស្រី សុក ថុល ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរបំផុត ។ លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែ នាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ,ជនទីទ័លក្រ ,ស្រី្តមេម៉ាយក្រីក្រមានកូនច្រើនក្នុងបន្ទុក ,អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ ,អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ ,កុមារកំព្រា ,ស្រី្តឆ្លងសម្រាលកូន និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយគ្នានេះដែរលោកស្រី ក៏បានលើកទឹកចិត្តដល់គ្រួសារទាំងពីរ មិនត្រូវអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពរបស់ខ្លួន និងមើលថែកូនចៅឲ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដផ្ដល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដប និងថវិកាចំនួន ១៥ម៉ឺនរៀល ។ ដោយឡែកគ្រួសារមានកូនពិការ ទទួលបានបន្ថែមនូវរទេះរុញជនពិការ ចំនួន ១គ្រឿង ។ ក្នុងនោះដែរអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង បានផ្ដល់ជូននូវអង្ករ ២០ គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ និងសម្ភារផ្ទះបាយមួយចំនួនផងដែរ ៕