• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅក្រុងក្រចេះបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះ គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុបចំនួន១០១គ្រួសារ មកពីសង្កាត់ទាំង៥ នៃក្រុងក្រចេះ ដែលពិធីនេះរៀបចំឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បាន ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិន ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

បន្ទាប់មក ឯកឧត្តម ក៏បានជម្រាបពីការរីករាលដាលពីជំងឺកូវីដ១៩ ដោយបានឱ្យបងប្អូនទាំងអស់គ្នារត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ បន្ថែមលើនេះទៀត ឯកឧត្តម ក៏បានផ្តាំផ្ញើសូមឱ្យបងប្អូនមានការប្រុង ប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ បើនៅតាមទីវាលត្រូវ រកកន្លែងដែល មានសុវត្ថិភាពជ្រក ចំពោះការបើកបរត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួល បាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ត្រីខ ១០កំប៉ុង, អាវយឺត៤, សាប៊ូ ១ដុំ និងថវិកា២០,០០០រៀល ៕