• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះនៅក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ឹម ហ៊ុន នាយករងសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពញាក្រែក បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខា ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារលោកស្រីញ៉ នាង អាយុ៥៩ឆ្នាំជាស្រីមេម៉ាយមានជីវភាពខ្វះខាត និងមានកូន២នាក់ក្នុងបន្ទុកស្ថិតក្នុងភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ មានប្រសាសន៍សំណេះ សំណាលក្នុងឱកាសនោះ លោកនាយករងក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព មានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ដោយរួមគ្នាអនុវត្ត តាមវិធានការ៣ការពារ ៣កុំ ២ចូលរួម របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នាកុំបីធ្វេសប្រហេសឱ្យសោះនៅក្នុងអំឡុងពេលនេះ។

សម្ភារផ្តល់ជូនរួមមាន ៖ អង្ករ៥០គីឡក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ប្រេងឆារ១ដប ឃីត១(មុង១  ភួយ១ កន្ទេល១ កន្សែង១ ខ្នើយ១) បាឡុង១ឈុត និង ថវិកាមួយចំនួនផងដែរ៕