

គ្រួសារងាយរងគ្រោះដោយអគ្គីភ័យនៅស្រុកទឹកផុសទទួលអំណោយមនុស្សធម៌
ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះមួយគ្រួសារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ម្ចាស់ផ្ទះឈ្មោះ ជា ចរិយា អាយុ ៣១ ឆ្នាំ រស់នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ មន្រ្តី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្តមប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃ ដែលបាត់បង់ក្នុងគ្រោះអគ្គីភ័យនេះ ដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋខិតខំរកបានដោយការងារសុចរិត ហើយឯកឧត្តមបានបន្តថា សូមកុំមានការអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ចង់ឱ្យហេតុការណ៍នេះកើតឡើងនោះទេ ដូច្នេះសូមបន្តតស៊ូខិតខំប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីគ្រួសារអាចមានជីវភាពល្អប្រសើរឡើងវិញ ព្រមទាំងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត ។
អំណោយរួមមានអង្ករ 20 គីឡូក្រាមត្រីខ 1 យួរ (10កំប៉ុង)មី 1 កេស ឆ្នាំងពីរ ចានបាយចានសម្លរ10 មុង 1 ភួយ 1 ក្រមា 1 សារុង 1 តង់ធំ1 កន្ទេល1 និងថវិកាមួយចំនួន ៕