• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារងាយរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងខេត្តប៉ែលិនទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃចន្ទ ទី ០៦ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ និងសហការី បានអញ្ជើញជួបសំណេះសំណាលសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនគ្រួសារបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៣គ្រួសារ នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ក្នុងឪកាសនោះដែរ លោកឧកញ៉ា ក៏បានសម្ដែងនូវការសោកស្តាយចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យខូចខាត រលំផ្ទះ និង របើកដំបូលធ្ងន់ធ្ងរ។ លោកឧកញ៉ាក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាកក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។ លោកឧកញ៉ាក៏បានសំណូមពរអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំងឺកូវីដ-១៩ ដែលជាមេរោគដ៏កាចសាហាវ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត បរិភោគស្អាត ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុលជាប្រចាំ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឪកាសនោះក្នុង១គ្រួសារៗទទួលបាន៖
– គ្រួសាររលំផ្ទះទទួលបាន៖ ស័ង្កសី ២០សន្លឹក(2.5m) និងគ្រួសារបើងដំបូងមួយចំហៀង ទទួលបាន ស័ង្កសី ១០សន្លឹក(3m) និង ត្រីខ ១០កំប៉ុង ទឹកសុទ្ធ ៣យួរ ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប អំបិល ១គីឡូក្រាម និង អង្ករ ២៥ គីឡូក្រាម ។