• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារខ្វះស្បៀងមកពីសង្កាត់បន្សាយរាក់ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌

នៅសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ ២០២១ ជំនួសមុខឲ្យឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានអញ្ជើញចូលរួមផ្ដល់ជំនួយមនុស្សធម៌ដល់គ្រួសារខ្វះស្បៀងចំនួន០៣គ្រួសារ (មកពីភូមិបុរីរដ្ឋបាល សង្កាត់សំរោង ០២គ្រួសារ និងមកពីភូមិខ្នាចឫស្សី  សង្កាត់បន្សាយរាក់ ក្រុងសំរោងចំនួន០១ គ្រួសារ)។ មានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនទាំងអស់ក្នុងឱកាសនោះ ឯកឧត្តម ឃិន ញ៉ាណ ប្រធានគណៈកម្មាធិការសាខាបានរម្លឹកឲ្យបងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់លើការដាំដំណាំរួមផ្សំ រក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ-១៩ ទ្វេដង។ មិនតែប៉ុណ្ណោះឯកឧត្តម នូវបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសការយកចិត្តទុកដាក់ព្រួយបារម្ភ និងចូលរួមរម្លែកទុក្ខលំបាកដ៏ខ្ពង់ខ្ពស់ពី សំណាក់សម្តេចកិត្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនកូនចៅទាំងអស់ដោយក្តីនឹករលឹក និង អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ។

សម្ភារៈដែលគ្រួសារនីមួយៗទទួលបានដូចជាៈ

អង្ករ២៥ គីឡូក្រាម,មី០១កែស,ត្រីខ១០ កំប៉ុង,មុង០១,សារុង០១,ភូយ០១,ក្រមា០១,ទឹកស៊ីអ៊ិវ០១យួរ,អាវយឺត០៦។