• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបចេនឡា ស្តុបណានជីង ស្តុបដេអិន​ និងស្តុបទេពផន ។

គោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលធ្វើដំណើរតាមដងផ្លូវសូមមានការភ្ញាក់រលឹក ចេះគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេសក្នុងន័យសំដៅរួមគ្នាធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ​ និងធ្វើដំណើរប្រកបដោយសុវតិ្ថភាព​ ៕