• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ខេត្តមណ្ឌលគិរី ចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)

នៅព្រឹកថ្ងៃសុក្រ ២រោច​ ខែភទ្របទ​ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ដោយមានការឧបត្ថមគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងចែកប័ណ្ណប្រកាសស្ដីពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាពនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៦៩គ្រួសារ (ស្មេីនឹង ២៨៣នាក់, ស្រី​ ១៧៦នាក់) ដែលប្រព្រឹត្តទៅនៅភូមិចំនួន២ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ការផ្សព្វផ្សាយនេះ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ ដែលជាជំងឺមួយ ធ្វើឲ្យប្រជាជននៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ម្យ៉ាងវិញទៀត ពិភពលោកទាំងមូល បាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បី​ទប់ស្កាត់​នូវមេរោគដ៏កាចសាហាវមួយនេះ។ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាកុំព្រួយបារម្ភ​ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដាក់ជូន។ ដោយឡែក សម្រាប់ប្រជាពលដ្ឋដែលមានបងប្អូន ឬសាច់ញាតិធ្វើចំណាកស្រុកទៅក្រៅប្រទេស សូមផ្តល់ព័ត៌មាន និងឯកសារឲ្យបានគ្រប់គ្រាន់ទៅកាន់អាជ្ញាធរ ភូមិ ឃុំ បានដឹងឮអំពីអ្នកដែលបានធ្វើដំណើរទៅប្រទេសផ្សេងៗ ជាពិសេស​ក្នុងកំឡុងពេលមានជំងឺកូវីត-១៩នេះផងដែរ។ ទន្ទឹមនឹង​នេះដែរ សូមអនុវត្តការធ្វើអនាម័យប្រចាំថ្ងៃ​ដោយការហាត់ប្រាណ សម្អាត​ខ្លួនប្រាណ លាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែលលាងដៃ ឲ្យបានយ៉ាងតិច២០វិនាទី។

ក្រៅពីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ សាខាក៏បានផ្ដល់ជូននូវសម្ភារៈមួយចំនួនដូចជា អាយឺតចំនួន១ ម៉ាស់ចំនួន៣ និងសាប៊ូលាងដៃចំនួន ១ដុំ​៕