• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅ ឃុំរយ៉ ស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ជូនដល់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ (ស្មើនឹង ១៣៤នាក់, ស្រី ៨២នាក់) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ19 នេះដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោក

ក៏ដូចជាប្រទេសកម្ពុជាមានការព្រួយបារម្ភជាខ្លាំង ដោយអនុវត្តតាមវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល៖
១.លាងដៃនិងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល អោយបានញឹកញាប់
២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត។
៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់
៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ
៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ
៦.សម្អាត​និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។

សូមបញ្ជាក់ផងដែរថា ៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្សព្វផ្សាយអំពីការការពារពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋផងដែរ៕