• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ខេត្តត្បូងឃ្មុំ អប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកវិធីសាស្ត្រការពារជំងឺកូវីដ១៩គ្រុនឈាមនិងគ្រុនឈីក

ក្នុងរយៈពេល៤ថ្ងៃនៃការឈប់សម្រាកសងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំក្រុមការងារ ប្រតិបត្តិសាខា ឱ្យបន្តចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការ បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមឃោសនសព្ទ និងសម្រួលសុវត្ថិភាពចរាចរណ៍ ដើម្បី រៀបចំសណ្ដាប់ធ្នាប់សន្តិសុខកុំឲ្យមានការកកស្ទះដល់ដំណើរកំសាន្តរបស់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកដើរលំហែរកំសាន្ត និងអុចធូបបន់ស្រន់សុំសេចក្ដីសុខ នៅតាមទីប្រជុំជននានា

ទូទាំងខេត្ត ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមស្ដាប់ប្រមាណជាង៤០,៧៦៩នាក់ ស្រី២៣,៥២៧នាក់។

នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ មានការសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ក្នុងគោលបំណង ដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍ រៀបចំទីធ្លាឲ្យមានសណ្ដាប់ធ្នាប់ ងាយស្រួល ដល់ភ្ញៀវទេសចរណ៍ចេញចូលទៅមក និងការពារកុំឲ្យមានឆ្លងជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីត-១៩ (COVID19) ដែលជាជំងឺមួយ ធ្វើឲ្យពិភពលោកទាំងមូល មានការព្រួយបារម្ភ ក៏ដូចជាប្រទេសកម្ពុជា ផងដែរ ។ លើសពីនេះទៀត ក្រុមប្រតិបត្តិសាខា បានអំពាវនាវដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ដោយធ្វើអនាម័យជាប្រចាំ ដូចជាការហាត់ប្រាណ  លាងដៃនឹងសាប៊ូឲ្យបានស្អាតជានិច្ច លុបបំបាត់ ជម្រកមូសខ្លា និងមូសដែកគោលញី ដោយកប់សំបកកំប៉ុង សំបកដូង សំបកកង់ឡានចាស់ៗ ទៅក្នុងដី លុបដីដែលមានដក់ទឹក និងភក់ជ្រាំ ជៀសវាង កើតជំងឺ គ្រុនឈាម និងជំងឺគ្រុនឈីក (CHIK) ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា៖ ក្រៅពីការសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានធ្វើអនាម័យ  និង ចែកម៉ាស់ បាញ់អាល់កុល និងជែលលាងដៃ ព្រមទាំង ចែកបណ្ណប្រកាសស្ដីអំពីការធ្វើចំណាកស្រុក ប្រកបដោយ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ នៅតំបន់រមណីយដ្ឋានសម្ដេចហេងសំរិនអន្លង់ជ្រៃផងដែរ។

សម្ភារដែលបានប្រើប្រាស់ក្នុងឱកាសនោះមាន សៀវភៅណែនាំច្បាប់ចរាចរ៣៥០ក្បាល ខិត្តប័ណ្ណណែនាំច្បាប់ចរាចរ៣៤៤សន្លឹក សារាចរអប់រំ១៣០ច្បាប់ សាប៊ូប្រូធិច៧២ដុំ ម៉ាស៣០០បន្ទះ អាល់កុលទឹក២លីត្រ ជែលលាងដៃ៥០០មីលីលីត្រចំនួន៥ដប ខិត្តប័ណ្ណកូវីដA3ចំនួន២០០សន្លឹក ខិត្តប័ណ្ណកូវីដA4ចំនួន៣០០សន្លឹក និងមេក្រូផ្សព្វផ្សាយចំនួន៤គ្រឿង។