• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ក្លឹបយុវជនកក្រក សាកលវិទ្យាល័យវេស្ទើនអន្តរជាតិប្រគល់អំណោយ ដល់សិស្សខ្វះខានៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សមាជិក​ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំសាកលវិទ្យាល័យ​វេស្ទើន​អន្តរជាតិ ​ចំនួន ១៣ នាក់ ដឹកនាំ​ដោយលោក​ ស៊ុម​ សំភា ទីប្រឹក្សា​យុវជន ចុះសាកសួរសុខទុក្ខ និងប្រគល់​អំណោយមនុស្សធម៍​ជូនសិស្សានុសិស្ស​ដែលមាន​ជីវភាពខ្វះខាត​ កំពុងសិក្សា​នឹងរស់នៅ​អង្គការ​បណ្តុះបណ្តាល​ និងថែរក្សា​កុមារកំព្រា​ ស្ថិតនៅ​ភូមិ១​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

ក្នុងដំណើរ​នៃការចុះសាក​សួរសុខទុក្ខ ក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា បាននាំ​យកអំណោយជា​សម្ភារ:សិក្សា​រួមមាន សៀវភៅ​សរសេរ​សរុប ៤០ដុំ​(ស្មុើ៤០០ក្បាល) ខ្មៅដៃ​ ប្រដាប់ខួងខ្មៅដៃ ជ័រលុប បន្ទាត់ សរុប ២០០ កញ្ចប់ រួមទាំង​កាបូបដាក់ប៊ិចចំនួន ២០០ ទន្ទឹមនោះ​ក៏មានអំណោយ​មួយចំនួនទៀត​ដូចជា អង្ករ ១៥ការ៉ុង ទឹកស៊ីអ៊ីវ ៦យួរ ត្រីខ ១០កំប៉ុង សំលៀកបំពាក់​ និងកុំព្យូទ័រចំនួន ៣គ្រឿង​ ប្រគល់ជូនអង្គការ​សម្រាប់​ចាត់ចែង​ និងកុំព្យូទ័រសម្រាប់បណ្តុះបណ្តាល​ដល់កុមារ។

សូមបញ្ជាក់ផងដែរថា អំណោយ​ដែលក្លឹបយុវជន​កាកបាទក្រហម​កម្ពុជា​ យកទៅចែក​ជូននេះ ប្រើប្រាស់ថវិកាមូលនិធិក្លឹប​យុវជន និងអំណោយ​ជាថវិកា​ពីកាកបាទក្រហម​កម្ពុជា​។