• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមហ៊ុន Thaco Agriculture របស់ប្រទេសវៀតណាម ឧបត្ថម្ភរថយន្តពិនិត្យ និងព្យាបាលជំងឺចល័ត ជូនកាកបាទក្រហមកម្ពុជា

ក្នុងឱកាសនៃវេទិកាជំរុញវិនិយោគ​ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម​ ២០២២​ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ផាម មិញជិញ​ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារភ្នំពេញ​ នាថ្ងៃទី​ ៨​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ ក្រុមហ៊ុន Thaco Agriculture របស់ប្រទេសវៀតណាម​ បានឧបត្ថម្ភរថយន្ត​ពិនិត្យ​ និងព្យាបាលជំងឺចល័តចំនួន​ ១៥គ្រឿង​ ជូនកាកបាទក្រហមកម្ពុជា​ ដែលប្រគល់ជូនដោយលោក​ ច្រឹង​ បាយឿង​ (Tran ba duong) ប្រធានក្រុមហ៊ុន​ Thaco Agriculture និងទទួលដោយលោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​។

កាកបាទក្រហមកម្ពុជា​ ដែលមាន​ ហ្លួងម៉ែ​ នរោត្តម​ មុនិនាថ​ សីហនុ​ ជាព្រះប្រធានកិត្តិយស​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ ក្រុមហ៊ុន Thaco Agriculture របស់ប្រទេសវៀតណាម​ ដែលបានឧបត្ថម្ភរថយន្ត​ពិនិត្យ​ និងព្យាបាលជំងឺចល័តចំនួន​ ១៥គ្រឿង​ ជូនកាកបាទក្រហមកម្ពុជា​ ហេីយកាកបាទក្រហមកម្ពុជា​ នឹងចាត់ចែងប្រគល់រថយន្តទាំងនេះជូនដល់សាខាកាកបាទក្រហមកម្ពុជា​ ក្នុងពេលឆាប់ៗខាងមុខនេះ៕