
ក្រុមហ៊ុន អេស ខេ សេវេន ខេមបូឌា ឯ.ក ឧបត្ថម្ភ អាល់កុលដល់កាកបាទក្រហមកម្ពុជា
នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានទទួលស្វាគមន៍ និងទទួលអំណោយជា អាល់កុលចំណុះ១លីត្រ ៥០០ កេសស្មើនឹង៦.០០០ដប និងអាល់កុលចំណុះ ២លីត្រ ២០០កេសស្មើនឹង១.២០០ដប ពីលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោក ស៊ិន ទីនណារ៉ា អគ្គនាយកក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក ដែលឧបត្ថម្ភអាល់កុលទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។