• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ឧបត្ថម្ភជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ជូនកាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានទទួលជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពី ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលជំហានទី១ បានទទួលកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គីម ឆាយដានីតា ប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបាននាំយកជែលលាងដៃទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា នឹងបន្តអនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាពចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទទួលផលពីកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជាមានសារសំខាន់សម្រាប់ប្រតិបត្តិករជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយដែលការទទួលជែលជាជំហានទី២នេះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនទៅដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៨ផ្សេងទៀត ដែលមិនទាន់បានទទួល និងអនុសាខា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន»។

ជាកិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងឱ្យលោក ម៉ក់ អ៊ីងថូវ អគ្គនាយកក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយដែលសម្ភារអនាម័យទាំងនេះ ត្រូវបានបែងចែកចំទិសដៅ៕