• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក ឧបត្ថម្ភអំណោយជាសម្ភារវេជ្ជសាស្ត្រ និងគ្រឿងឧបភោគបរិភោគ ជូនកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានទទួលអំណោយជាអាវការពារពេទ្យចំនួន២០ម៉ឺនសម្រាប់ម៉ាស់ ចំនួន ៦០.០០០បន្ទះ និងគ្រឿងឧបភោគបរិភោគមួយចំនួនពីក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក​ (MING SHEUNG GROUP CO., LTD) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។​ ក្នុងឱកាសនោះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹងគ្រុប​ ឯ.ក ដែលបាននាំយកនូវអំណោយសប្បុរសធម៌

ជូនកាកបាទក្រហមកម្ពុជានាពេលនេះ ដែលជាការរួមចំណែកកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ​ អាវការពារពេទ្យចំនួន​ ២០ម៉ឺនសម្រាប់នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ជូន​ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីបែងចែកទៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត និងមណ្ឌលចត្តាឡីស័កនានា។ ដោយឡែក​ ម៉ាស់ និងសម្ភារផ្សេងទៀត កាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

ជាមួយគ្នានេះ​ លោកស្រី LU JINGYI តំណាងក្រុមហ៊ុន​ បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនមានឱកាសបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ លោកស្រី សង្ឃឹមថា នាពេលអនាគត ក្រុមហ៊ុននឹងបន្តជួយដល់កាកបាទក្រហមកម្ពុជាហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញក្រោយ​បញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា​ អំណោយទាំងអស់រួមមាន​ ៖ អាវពេទ្យចំនួន ២០០.០០០សម្រាប់, ម៉ាស់ចំនួន ៦០.០០០បន្ទះ, អង្ករ ៦តោន, មី ១.២០០កេស, ភេសជ្ជៈ​ ១.២០០កេស និងទឹកស៊ីអ៊ីវ ១.២០០យួរ៕