• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ឧបត្ថមខ្ញីទឹកឃ្មុំឌូឌឺវី និងសម្ភារមួយចំនួន ដល់កាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ រងទី១កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាសម្ភារពីលោក សុខ វុទ្ធី អគ្គនាយកក្រុមហ៊ុនគីណូ ឃ៊ែរខនស៊ូមមឺ (ខេមបូឌៀ) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សុខ វុទ្ធី គីណូ ឃ៊ែរខនស៊ូមមឺ ដែលបានផ្តល់ភេសជ្ជៈ និងសម្ភារទាំងនេះជូនកាកបាទក្រហកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌឺវី ចំនួន ៣.០០០ប្រអប់ ច្រាសដុសធ្មេញមនុស្សចាស់-ក្មេងចំនួន ៤.៨០០ដើម ឡាមកោរពុកមាត់ ចំនួន ២.៤០០ដើម កន្ត្រៃកាត់ក្រចកចំនួន ៣.៦០០ដើម និងដំបៀតចំនួន ៣.៦០០ដើម៕