• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមហ៊ុនអភិរូហ៍ អ៊ិនវេសម៉ិន ឯ.ក ឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅ ម៉ាស់ របាំងមុខ និងឧបករណ៍ធ្វើតេស្តរហ័ស ដល់កាកបាទក្រហមកម្ពុជា

នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាសម្ភារពីលោក PAN DECHENG ប្រធានក្រុមហ៊ុន អភិរូហ៍ អ៊ិនវេសម៉ិន ឯ.ក (APHIRU INVESTMENT CO., LTD) ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានឧបត្ថម្ភអំណោយជាស្បៀង សម្ភារ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់​ និងបានបង្កលក្ខណៈដល់​កាកបាទក្រហមកម្ពុជា​ ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយដែលទទួលបានរួមមាន ៖ ម៉ាស៊ីនវាស់កម្តៅចំនួន ៤០ប្រអប់ ម៉ាស់ ៣០កាតុង របាំងមុខ ២០០សម្រាប់ និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៤០ប្រអប់៕