• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តកំពតផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ

នាថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននិងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារផ្តល់ជូនគ្រួសារស្ត្រីដែល​មានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន១០គ្រួសារ រស់នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តកំពត ។ អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម   មី១កេស ត្រីខ១០កំប៉ុង  ទឹកត្រី១យួរ  ទឹកដោះគោឆៅ១ឡូ  ម៉ាស១ដុំ  អាល់កុល១ដប  ឃីតទារកមួយកញ្ចប់ និង ថវិកា៥ម៉ឺនរៀលផងដែរ ៕