• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តព្រះសីហនុផ្តល់អំណោយមនុស្សធម៌ជូនដល់ស្ត្រីដែលរើសទារកមកចិញ្ចឹម

នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត បានចាត់អោយ លោកជំទាវ ប្រាក់ ច័ន្ទ សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ស្ត្រីឈ្មោះណុប ស្រីអូន ដែលបានយកទារកទើបនឹងសម្រាលត្រូវគេបោះបង់ចោលយកមកចិញ្ចឹម ចំនួន ១គ្រួសារ មានទីលំនៅ ភូមិស្ទឹងច្រាស់ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជូនរួមមាន៖៖ ឃីតទារក១ និងថវិកាចំនួន ៥០ម៉ឺនរៀល៕