• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តកំពតផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ

នាថ្ងៃសុក្រ ទី២២ ខែ កក្កដា ឆ្នាំ ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន១០គ្រួសារ ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖  អង្ករ២៥គីឡូក្រាម   មី១កេស    ត្រីខ១០កំប៉ុង   ទឹកត្រី១យួរ   ទឹកដោះគោឆៅ១ឡូ   ម៉ាស១ដុំ   អាល់កុល១ដប   ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕