• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅខេត្តកំពត ផ្តល់អំណោយដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត

នាថ្ងៃអង្គារ ទី២៨ ខែ មិថុនា ឆ្នាំ២០២២ នេះ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៧គ្រួសារ ។នាឱកាសនោះ លោកស្រីនាយិការងសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖

– អង្ករ២៥គីឡូក្រាម – មី១កេស – ត្រីខ១០កំប៉ុង – ទឹកត្រី១យួរ – ទឹកដោះគោឆៅ១ឡូ – ម៉ាស១ដុំ – អាល់កុល១ដប – ឃីតទារកមួយកញ្ចប់ និង- ថវិកា៥ម៉ឺនរៀលផងដែរ ៕