• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមនៅខេត្តកំពតចុះសួរសុខទុក្ខគ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ

នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក មុំ ក្រឹង នាយកប្រតិបត្តិសាខា និងជាសមាជិកអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៤គ្រួសារ រួមមាន៖

១- ឈ្មោះ បូរ និមល អាយុ ២៤ឆ្នាំ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។

២- ឈ្មោះ សា សុខណា អាយុ២៨ឆ្នាំ រស់នៅភូមិ អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

៣- ឈ្មោះ ស្រី ណាន អាយុ ២០ឆ្នាំ រស់នៅភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់។

៤- ឈ្មោះ ព្រំ សុវណ្ណា អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប  ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕