1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត
នាព្រឹកថ្ងៃអង្គារ ទី៧ ខែ មិថុនា ឆ្នាំ ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៩គ្រួសារ រស់នៅក្នុងស្រុកឈូក និងស្រុកដងទង់ ខេត្តកំពត ។
អំណោយផ្តល់ជូនរួមមានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕