• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមនៅខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត

នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសាររួមមាន ៖

១- ឈ្មោះម៉ាក សុថន អាយុ៣៤ឆ្នាំរស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់

២- ឈ្មោះផុន តាំង អាយុ២៨ឆ្នាំរស់នៅភូមិតាងឺត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស

៣- ឈ្មោះ គឹម យ៉ាត អាយុ៣០ឆ្នាំ រស់នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ

អំណោយផ្តល់ជូនរួមមានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម  មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕