• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី »

នៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតា តាមបែបគន្លងថ្មី » ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ៤៥នាក់ រស់នៅឃុំដីឥដ្ឋ ឃុំគគីរ ឃុំបន្ទាយដែក ឃុំសំរោងធំ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីនេះប្រព្រឹត្តទៅនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោម ៖

១. សូមក្រុមប្រឹក្សាឃុំសង្កាត់ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងឈានទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

២. សូមប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តឱ្យបានរឹងមាំ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ ដែលអាចប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត «ការស់នៅធម្មតា តាមបែបគន្លងថ្មី» ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

៣.​ សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងធ្វេីតេស្តឈាមរកមេរោគអេដស៍ ដេីម្បីបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។

៤.​ សូមអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ លេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ​ ហើយកុំចម្លងជំងឺទៅកាន់អ្នកដទៃ មិនថាតែជំងឺអេដស៍ ជំងឺគ្រុនផ្តាសាយ ឬជំងឺឆ្លងដទៃទៀតឡើយ។

៥. សូមប្រជាពលរដ្ឋទាំងអស់ បន្តផ្សព្វផ្សាយដល់សមាជិកគ្រួសារ និងប្រជាពលរដ្ឋដទៃទៀតនៅក្នុងសហគមន៍។

នៅក្នុងឱកាសនោះដែរ លោកជំទាវ មុំ ចន្ធី និងលោក វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បានធ្វេីការផ្សព្វផ្សាយ ស្តីពី ស្ថានភាពជំងឺអេដស៍ក្នុងពេលបច្ចុប្បន្ន និងសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ។

សូមបញ្ជាក់ថា គ្រួសារអ្នកផ្ទុកមេរោគអេដស៍នីមួយៗទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ៖ អង្ករ ៣០គីឡូក្រាម មីយេីង ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ឃីត (ប្រេងឆា អំបិល ស្ករស ទឹកដោះគោ អង្ករ ២គ.ក្រ) ១កញ្ចប់ ឃីត (សារុង ក្រមា មុង ភួយ អាវយឺត) ១កញ្ចប់ និងម៉ាស់ ១ប្រអប់។អំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាលរួមមាន ៖ សាប៊ូ ២ដុំ អាល់កុលកន្លះលីត្រ ១ដប ម៉ាស់ ១០ម៉ាស់ និងថវិកា ៥០.០០០រៀល៕