• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទាន់ពេលវេលាទេនោះ។ មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធមម៌ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយសាខាបានអប់រំផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ។ ក្នុងឱកាសនេះដែរ លោកក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន មិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។ ដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ហេតុនេះសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ ៣ការពារ និង៣កុំ។

មានព្រឹកនេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានចាត់ក្រុមប្រតិបត្តិសាខានាំយកអំណោយមនុស្សធម៌មួយចំនួនផងដែរ ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចនៅផ្សារសាមគ្គី ក្នុងក្រុងសៀមរាប។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភសរុបមាន៖ អង្ករ៤៥០គីឡូក្រាម មី៩០កេស ត្រីខ៩០យួរ ទឹកបរិសុទ្ធ១១២កេស និងអាល់កុល១៥០លីត្រ ម៉ាស៣០កញ្ចប់ និងថវិកា៥លាន៨សែនរៀល។

ជាមួយនឹងទឹកចិត្តមនុស្សធម៌ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំដោយផ្ទាល់ដៃ នូវអាហារដ៏មានឱជារស សម្រាប់ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញបេសសកម្មនៅទីតាំងទាំងពីរខាងលើដោយមា្នក់ៗទទួលបានអាហារមួយកញ្ចប់ផងដែរ៕