• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កុមាររស់នៅមណ្ឌលកុមារកំព្រាបុរីទារក និងកុមារជាតិទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាថ្ងៃអង្គារ​ ទី​២៣​ ខែមិថុនា ឆ្នាំ២០២០នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម​សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ​ដល់ក្មួយៗកុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍​ និងកុមារដែលរងផលប៉ះពាល់​ មកពីមណ្ឌលកុមារកំព្រា​បុរីទារក​ និងកុមារជាតិ ព្រមទាំងតាមសហគមន៍​ សរុបចំនួន៤០នាក់​ ដែលពួកគាត់មកទទួលសេវាអប់រំចិត្តសាស្ត្រពីអគារផ្កាម្លិះ​ ។នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា់

កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូអ្នកគ្រូ​ ក្មួយៗកុមារទាំងអស់ប្រកបដោយក្តីនឹករលឹក​ ។ លោក​ ក៏សូមឲ្យក្មួយៗទាំងអស់យកចិត្តខិតខំរៀនសូត្រ​ ស្តាប់តាមការណែនាំរបស់លោកគ្រូ​ អ្នកគ្រូ​ ត្រូវមានសាមគ្គីភាព​ ចេះស្រលាញ់រាប់អានគ្នាជួយទុកធុរៈគ្នាទៅវិញទៅមក​ ព្រមទាំងប្រព្រឹត្តខ្លួនឲ្យក្លាយជាកូនល្អ​ មិត្តល្អ​ សិស្សល្អ​ ចៀសវាងដាច់ខាតនូវអំពេីអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម​ ។

សូមបញ្ជាក់ថា៖ អគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម ជារៀងរាល់ខែបានការជួយឧបត្ថម្ភជាអង្ករចំនួន១តោន​ និងថវិកាចំនួន៣លានរៀល​ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ក្នុងការរៀបចំអាហារ៣ពេលសម្រាប់កុមារ​ និងដំណេីរការសកម្មភាពរបស់អគារផ្កាម្លិះ​ ។ ជារៀងរាល់សប្តាហ៍អគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម តែងតែទទួលយកកុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ និងកុមាររងនូវផលប៉ះពាល់មកទទួលយកសេវាអប់រំចិត្តសាស្រ្ត, អបរំសុខភាព, ពង្រឹងការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍(ARV)ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកជួយពង្រឹងផ្នែកសុខភាពផ្លូវចិត្ត តាមរយៈការអប់រំ ការលើកទឹកចិត្ត ការគាំទ្រ និងផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រលាញ់ និងការគាំទ្រផ្លូវចិត្ត តាមបែបសិល្បៈច្នៃប្រឌិតធ្វើយ៉ាងណាឲ្យកុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ មានក្តីសង្ឃឹម មានសុខភាពល្អ និងមានគោលដៅក្នុងជីវិតរស់នៅ ។ ដែលចាប់តាំងពីការបង្កើតមក អគារផ្កាម្លិះបានទទួលកុមារសរុបចំនួន៥២២នាក់ ក្នុងនោះមកពីមណ្ឌលកុមារកំព្រាចំនួន៧រួមមាន៖ មណ្ឌលកុមារកំព្រាហេបភីទ្រី, មណ្ឌលកុមារកំព្រាបុរីទារក និងកុមារជាតិ, មណ្ឌលកុមារកំព្រាផ្ទះនៃគ្រួសារ, មណ្ឌលកុមារកំព្រាមេត្តាករុណា, មណ្ឌលកុមារកំព្រាសង្គ្រោះ ជនអស់សង្ឃឹម, មណ្ឌលកុមារកំព្រាផ្កាឈូករ័ត្ន, មណ្ឌលកុមារកំព្រាហ្សានីញ៉េបឹងខ្យាង និងកុមារមកពីសហគមន៍នានាក្នុងរាជធានីភ្នំពេញ ៕